ជំងឺ​ភ្នែក​ស្ងួត​ (Dry Eye)

 អ្វី​ទៅ​ដែល​ហៅ​ថាជំងឺ​ភ្នែក​ស្ងួត ? ជំងឺ​ភ្នែក​ស្ងួត​គឺ​កម្រិត​បរិមាណ​ទឹក​ភ្នែក​មក​ចិញ្ចឹម​កញ្ចក់​ភ្នែក​មិន​គ្រប់​គ្រាន់។ ជំងឺ​នេះជួប​ប្រទះ​លើ​មនុស្ស​គ្រប់​ប្រភេទ និង គ្រប់​វ័យប៉ុន្តែ​ភាគ​ច្រើន​លើ​មនុស្ស​ស្ត្រី​ក្រោយ​ពី​អស់​រដូវ​​ ។

ធម្មតា​ទឹក​ភ្នែក​ផលិត​ចេញ​ជា​២ក្រុម ៖

Basic Tear Secretion: ទឹក​ភ្នែក​ផលិត​ចេញ​ពី​ក្រពេញ​តូចៗ នៃ​ភ្នាស​ភ្នែក​និង​ក្រពេញ​ត្របក​ភ្នែក ។
Reflex Tearing: ទឹក​ភ្នែក​ផលិត​ចេញ​ពី​ក្រពេញ​ធំ​ដែល​មាន​នាទី​ផលិត​ទឹក​ភ្នែក​ចំពោះ​ពេល​ដែល​មាន​អារម្មណ៍​ផ្សេងៗដូច​ជា ៖ ឈឺចាប់ រកាំ​ភ្នែក រំ​ភើប ឬ​តូច​ចិត្ត ។

កត្តា​អ្វី​ខ្លះ​ដែល​ជា​មូល​ហេតុ​នៃ​ជំងឺ​ភ្នែក​ស្ងួត ?

  • ស្ត្រី​ដែល​អស់​រដូវ​ដោយ​បម្រែ​បម្រួល​អ័រម៉ូន​ធ្វើ​អោយ​ការ​ផលិត​ទឹក​ភ្នែក​ថយ​ចុះ
  • អ្នក​ជំងឺ​ Sjogren’s Syndrom ធ្វើ​អោយ​ភ្នែក​ស្ងួត​ រួម​ទាំង​ឈឺ​ក មាត់​ស្ងួត
  • ថ្នាំ​អង់​ទីអិស្តាមីន ព្យាបាល​ប្រតិកម្ម​ ថ្នាំ​ព្យាបាល​សសៃ​ប្រសាទ ថ្នាំបញ្ចុះ​ទឹក​នោម ថ្នាំ​ព្យាបាល​ជំងឺ​លើស​ឈាម Beta Blocker ធ្វើ​អោយ​ផលិត​ទឹក​ភ្នែក​ថយចុះ
  • ជំងឺ​រលាក​ភ្នាស​ភ្នែក​រ៉ាំ​រ៉ៃ ដោយ​ប្រតិកម្ម​ថ្នាំ ហៅ​ថា Stevens-Johson Syndrome
  • បម្រែ​បម្រួល​បរិស្ថាន​ឡើង​កម្តៅ​ខ្លាំង
  • ប៉ះ​ខ្យល់​ខ្លាំង​ ជាពិសេស​ម៉ាស៊ីន​ត្រជាក់ មុខកង្ហារ
  • ពាក់ Contact Lens
  • រលាក​ត្របក​ភ្នែក​រ៉ាំរ៉ៃ
  • ជំងឺ​ពក​បំពង់​ក
  • បន្ទាប់​ពី​ធ្វើ​ការ​វះកាត់ដោយ​កាំរស្មី​ឡេស័រ​ចំពោះ​ភ្នែក​មីញ៉ូប
  • មើល​កុំព្យូទ័រ​រយៈ​ពេល​យូរ​
  • មើល TV អាន​សៀវភៅ​ច្រើន​យូរ​ធ្វើ​អោយ​ការ​ព្រិច​ភ្នែក​មិន​បាន​គ្រប់​គ្រាន់

រោគ​សញ្ញា​ជំងឺ​ភ្នែ​ក​ស្ងួត​មាន​អ្វី​ខ្លះ ?

  • ស្ងួ​ត​ភ្នែក​គ្មាន​កម្លាំង រមាស់​ភ្នែក រកាំ​ដូច​កំទេច​ចូល​ភ្នែក
  • ចាញ់​ពន្លឺ រោយ​ភ្នែក​មិន​ស្រួល​ភ្នែក​មាន​ដូចជា​ស្រទាប់​ភ្នាស​ភ្នែកពណ៌​ស​អន្លាយ
  • រកាំ​ក្រហាយ​ធ្វើ​អោយ​មាន​(ទឹក​ភ្នែក​ហូរ) ពេល​មាន​អាការៈ​ ធូរ​ស្រាល​បន្តិច ពេល​នោះ Reflex Tearing ត្រូវ​បាន​បញ្ឈប់​ភ្លាម ។

ជំងឺ​ភ្នែក​ស្ងួត

គ្រូ​ពេទ្យ​ពិនិត្យ​ជាទូទៅ

  • ភ្នែកក្រហម
  • Tear Film Break Up Time ស្ងួត​លឿនខុស​ពី​ធម្មតា
  • ជ្រលក់​ពណ៌​ភ្នាស​ភ្នែក​ជាប់
  • Schemer’s Test គេ​យ​កក្រដាស​ជ្រលក់​ក្នុង​រង្វង់​ភ្នែក​ទុក​៥នាទី ហើយ​កម្រិត​ទឹក​ហូរ​ជោគ​ក្រដាស តិចជាង ១០មម
  • រលាក​ត្របក​ភ្នែក​រ៉ាំរ៉ៃ
  • ស្រទាប់​កញ្ចក់​ភ្នែក​ខូច​ខាត
  • វិធី​ព្យាបាល​ជំងឺ​ភ្នែក​ស្ងួត​មាន​អ្វី​ខ្លះ ?
  • លាង​ត្របក​ភ្នែក​ លុប​មុខ​អោយ​ស្អាត ពាក់​វ៉ែនតា​ការ​ពារ​ពន្លឺ​ និ​ងការ​ពារ​ខ្យល់
  • ព្រិ​ចភ្នែក​ធម្មតា ២០ទៅ២២ដង ក្នុង​១នាទី តាម​ធម្មតាពេល​សម្លឹង​មើល​យូរ​កន្លះម៉ោង​ ត្រូវ​បិទ​ភ្នែក​សម្រាក​ពី​២ទៅ៣នាទី​ដើម្បី​កុំ​អោយ​ភ្នែក​ស្ងួត​
  • ពាក់​វ៉ែនតាការ​ពារ​ខ្យល់​ខាងៗ
  • ប្រើ​ថ្នាំ​ទឹក​ភ្នែក​សិប្បនិម្មិត​ដើម្បីជួយ​សម្រួល​ជំនួស​ទឹក​ភ្នែក​២ប្រភេទ​គឺ ទឹក​រាវ(ប្រើ​ពេល​ថ្ងៃ) និង​ទឹក​ខាប់(ប្រើ​ពេល​យប់) ។
  • ភ្នែក​ស្ងួត​ខ្លាំង​ប្រើ​ Punctual Plug បិទ​រន្ធ​ទឹក​ភ្នែក​ដើម្បី​ទប់​ទឹក​ភ្នែក​នៅ​អោយ​បាន​យូរ​ក្នុង​រង្វង់​ភ្នែក​ដើម្បី​អោយ​ភ្នែក​ឆាប់​ស្ងួត ។

Credit by: doctorkhmer

Views : 427